ព័ត៌មានសង្គម

ផ្នែកមួយនៃក្រុម មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩...
ផ្នែកមួយនៃក្រុម មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩...
2 សប្ដាហ៍មុន
ភ្នំពេញ : នារសៀល ម៉ោង14:00 ដល់ម៉ោង 17:20នាទី ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២១ លោក ង៉ូវ បូរីណា បានចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និង សម្លេង Google Meet ដែលមានលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ជាអធិបតីនៃអង្គប្រជុំ ។ ក្នុងកិច្ចប្រជុំក្រោមការជជែកដេញដោលយ៉ាងសកម្មផងនោះបានសម្រេចលទ្ធផលដូចតទៅ :
កិច្ចប្រជុំអន្តរវិស័យ ជាមួយក្រុមហ៊ុន វ៉ុលថេន Volten
កិច្ចប្រជុំអន្តរវិស័យ ជាមួយក្រុមហ៊ុន វ៉ុលថេន Volten
2 សប្ដាហ៍មុន
ភ្នំពេញ : នៅរសៀលម៉ោង 14:00-15:00 ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម ង៉ូវ បូរីណា អគ្គនាយករង រដ្ឋបាលកិច្ចការទូទៅ និងជាទីប្រឹក្សាក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមប្រជុំជាមួយបណ្តាសមាជិករបស់ល្រុមហ៊ុននានា និង សមាជិក សមាជិកា នៃក្រុមហ៊ុន វ៉ុលថេន Volten ដែលជាក្រុមហ៊ុនដៃគូនាំចូលនូវ ផលិតផលសុខភាព ពីប្រទេសម៉ាឡេស៊ី ដូចជា កាហ្វេខ្ញីខ្មៅ VCafe ថ្នាំផលិតពីខ្ញីខ្មៅ Dr4 &Vr4 ដែលជា ឱសថព្យាបាល និងបំប៉នសុខភាព បំប៉នកម្លាំង ចំពោះអ្នកដែលមានបញ្ហាសុខភាព មិនប្រក្រតីផងដែរ ។
ឯកឧត្តម ង៉ូវ បូរីណា បានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ Zoom ជាមួយក្រុមការងារយុវជនក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច...
ឯកឧត្តម ង៉ូវ បូរីណា បានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ Zoom ជាមួយក្រុមការងារយុវជនក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច...
2 សប្ដាហ៍មុន
កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ វេលាព្រឹកម៉ោង៨:០០ ឯកឧត្តម ង៉ូវ បូរីណា អគ្គនាយករង រដ្ឋបាលកិច្ចការទូទៅ និង ជាទីប្រឹក្សាក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បានចូលរួម កិច្ចប្រជុំលើការងាររៀបចំផែនការ យុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍ សមត្ថភាព ធនធាន មនុស្សនៃក្រុមយុវជនក្រសួង តាមរយៈប្រព័ន្ធ បញ្ជូនរូបភាព និងសម្លេង Zoom ដែលរៀបចំដោយ ក្រុមការងារ យុវជនក្រសួង នៅក្នុង ឱកាសនោះដែរ ឯកឧត្តម ង៉ូវ បូរីណា បានចូលរួមមតិយោបល់ លើការងារមួយចំនួន ជូនទៅអង្គប្រជុំនៃក្រុមយុវជនសូម ដូចជា:
សម្តេចហ៊ុនសែន៖ ខ្ញុំអង្វរកម្ចាស់ផ្ទះនិងបន្ទប់ជួលទាំងឡាយសូមផ្អាកជាបណ្តោះអា​សន្ននូវការ​យកប្រាក់ឈ្នួលពី​កម្មករ-ក​ម្មការិនី
សម្តេចហ៊ុនសែន៖ ខ្ញុំអង្វរកម្ចាស់ផ្ទះនិងបន្ទប់ជួលទាំងឡាយសូមផ្អាកជាបណ្តោះអា​សន្ននូវការ​យកប្រាក់ឈ្នួលពី​កម្មករ-ក​ម្មការិនី
1 ខែមុន
តាមរយៈសារសំឡេងមួយចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទូចអង្វរទៅកាន់ម្ចាស់ផ្ទះនិងបន្ទប់ជួល «ខ្ញុំអង្វរកម្ចាស់ផ្ទះនិងបន្ទប់ជួលទាំងឡាយសូមផ្អាកជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួលពីកម្មករកម្មការិនីក្នុងពេលកម្មករកម្មការិនីមិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ហើយបើសិនម្ចាស់ផ្ទះឈ្នួលទាំងឡាយអាចនឹងធ្វើទៅបានរួមគ្នាធ្វើដើម្បីជួយដល់កម្មករ កម្មការិនីរបស់យើងឧទាហរណ៍ការបញ្ចុះថ្លៃប្រាក់ថ្លៃឈ្នួលផ្ទះដែលកំពុងស្នាក់នៅក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិចឬចំនួនច្រើនតាមលទ្ធភាពតាមអាចធ្វើទៅបានហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបានក្នុង១ខែ២ខែឬ៣ខែក៏សូមធ្វើការលើកលែង»។
មន្ទីរពេទ្យលោកសង្ឃ នឹងធ្វើតេស្តរក «មេរោគកូវីដ១៩» តែលោកអ្នកត្រូវមានកាតព្វកិច្ចបង់ថ្លៃសេវា
មន្ទីរពេទ្យលោកសង្ឃ នឹងធ្វើតេស្តរក «មេរោគកូវីដ១៩» តែលោកអ្នកត្រូវមានកាតព្វកិច្ចបង់ថ្លៃសេវា
1 ខែមុន
ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះសុកុមៈ ឬ ហៅថា មន្ទីរពេទ្យលោកសង្ឃ ជូនដំណឹងថា នៅក្នុងមន្ទីរពេទ្យនឹងរៀបចំយកសំណាកវិភាគ «មេរោគកូវីដ១៩ រហ័ស» ដល់សាធារជនទាំងអស់ មុនចូលមកទទួលសេវាពិគ្រោះ និង ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យទាំងអ្នកជំងឺ និង អ្នកកំដររួមដំណើរ ឬ អ្នកមកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល។
រដ្ឋបា​លរាជ​​ធានីភ្នំ​ពេញជូនដំណឹងស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងការអនុវត្តវិធានការសុខាភិបាល​ក្នុង “យុទ្ធនាកា​រជាតិ​ចាក់វ៉ាក់​សាំង” ជូនប្រជាព​លរដ្ឋ
រដ្ឋបា​លរាជ​​ធានីភ្នំ​ពេញជូនដំណឹងស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងការអនុវត្តវិធានការសុខាភិបាល​ក្នុង “យុទ្ធនាកា​រជាតិ​ចាក់វ៉ាក់​សាំង” ជូនប្រជាព​លរដ្ឋ
1 ខែមុន
រដ្ឋបាលរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសកម្មករ-កម្មការិនីទាំងអស់ឱ្យបានជ្រាបថា ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនក៏ដូចជាដើម្បីឈានទៅបិទបញ្ចប់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងបណ្ដាខេត្តផ្សេងទៀត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ ​​"យុទ្ធនាការជាតិចាក់វ៉ាក់សាំង" ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបរបស់ជាតិ។
បុគ្គលឈ្មោះ ពេជ កុសល បានចម្លងមេរោគកូវីដ១៩ ដល់មនុស្សចំនួន៥នាក់
បុគ្គលឈ្មោះ ពេជ កុសល បានចម្លងមេរោគកូវីដ១៩ ដល់មនុស្សចំនួន៥នាក់
1 ខែមុន
ភ្នំពេញ៖ បុគ្គលឈ្មោះ ពេជ កុសល បានចម្លងមេរោគកូវីដ១៩ ដល់មនុស្សចំនួន៥នាក់ និង អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង១០០នាក់ ត្រូវដាក់អោយធ្វើចត្តាឡីស័ក ។ ពេជ កុសល ពេលនេះ កំពុងជាប់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ មិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក ។ នេះបើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩​ ចេញផ្សាយនាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នេះ ។
ជនជាតិជប៉ុន ប្តឹង នារីខ្មែរម្នាក់ ឈ្មោះ ឡាយ ស្រីមុំ ពីបទចេញសែកគ្មានប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក
ជនជាតិជប៉ុន ប្តឹង នារីខ្មែរម្នាក់ ឈ្មោះ ឡាយ ស្រីមុំ ពីបទចេញសែកគ្មានប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក
1 ខែមុន
ភ្នំពេញ៖ បុរសជនជាតិជប៉ុនម្នាក់ ឈ្មោះ SAKAI MASAMI តាមរយៈមេធាវីតំណាងដោយអាណត្តិរបស់ខ្លួន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នេះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្តឹងនារីខ្មែរម្នាក់ ឈ្មោះ ឡាយ ស្រីមុំ «ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬ ហៅសាមញ្ញថា ចេញសែកគ្មានប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ចូលលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។
អាជ្ញាធររាជធានីភ្នំពេញបន្តផ្អាកដំណើរការ​ជាបណ្ដោះ​អាសន្នផ្សាររដ្ឋនិងផ្សារមិ​នរៀបរ​យទាំងអស់
អាជ្ញាធររាជធានីភ្នំពេញបន្តផ្អាកដំណើរការ​ជាបណ្ដោះ​អាសន្នផ្សាររដ្ឋនិងផ្សារមិ​នរៀបរ​យទាំងអស់
1 ខែមុន
នៅយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២១រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពីការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញសម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី៨ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ សូមអានលម្អិតក្នុងរូប៖
អស្ចារ្យណាស់! សែលកាតសហការជាមួយហាងលក់ទំនិញអនឡាញ ផ្តល់ជូននូវការបញ្ចុះតម្លៃ និងការដឹកជញ្ជូនឆាប់រហ័សនៅក្នុងតំបន់ក្រហម
អស្ចារ្យណាស់! សែលកាតសហការជាមួយហាងលក់ទំនិញអនឡាញ ផ្តល់ជូននូវការបញ្ចុះតម្លៃ និងការដឹកជញ្ជូនឆាប់រហ័សនៅក្នុងតំបន់ក្រហម
1 ខែមុន
ភ្នំពេញ៖ នៅថ្ងៃទី៦ ឧសភា ២០២១ ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសហការជាមួយ Smile Shop ដើម្បីផ្តល់ជូនអតិថិជនដែលកំពុងរស់នៅក្នុងតំបន់ក្រហម នូវការបញ្ចុះតម្លៃលើទំនិញប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗ រួមជាមួយនឹងការដឹកជញ្ជូនដល់ទីកន្លែង។
អភិបាលខេត្តឧត្តរមានជ័យបានធ្វើការណែនាំដល់សមត្ថកិច្ចត្រូវតែត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋតាមព្រំប្រទល់ខេត្ត
អភិបាលខេត្តឧត្តរមានជ័យបានធ្វើការណែនាំដល់សមត្ថកិច្ចត្រូវតែត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋតាមព្រំប្រទល់ខេត្ត
1 ខែមុន
ឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមររយៈប្រព័ន្ធ Online ZOOM Meeting ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
អភិបាលខេត្តមណ្ឌលគិរីចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត
អភិបាលខេត្តមណ្ឌលគិរីចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត
1 ខែមុន
មណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណេីរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខចំនួន១៤នាក់ ក្នុងការពិនិត្យព្យាបាល និងត្រៀមបម្រុង ក្នុងករណីមានវិជ្ជមានវិរុសជំងឺកូវីដ-១៩បន្ថែមទៀត ខណៈដែលខេត្តមណ្ឌលគិរី បានរកឃើញអ្នកជំងឺកូវិដ-១៩ ចំនួន ០៣នាក់ ដែលជាករណីនាំចូលពីរាជធានីភ្នំពេញ កាលពីចុងខែមេសា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវបានធ្វើចត្តាឡីស័ក ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នារសៀលថ្ងៃទី០៦ ខែឧសភានេះ។
ម្នាក់ទៀតហើយ! ម្តាយតារាកំប្លែង ស្រី ពីន បានស្លាប់ អំឡុងពេលព្យាបាល ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ រុស្ស៊ី
ម្នាក់ទៀតហើយ! ម្តាយតារាកំប្លែង ស្រី ពីន បានស្លាប់ អំឡុងពេលព្យាបាល ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ រុស្ស៊ី
2 ខែមុន
ភ្នំពេញ៖ម្តាយតារាកំប្លែង ស្រី ពីន បានស្លាប់ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ អំឡុងពេលព្យាបាល ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ រុស្ស៊ី ។ នេះបើយោងតាម ហ្វេសប៊ុក របស់ សិល្បករកម្ពុជា ។
យ៉ាងតិចណាស់មានសិស្ស២០នាក់​ ដួលសន្លប់ជាបន្តបន្ទាប់ នៅ​សាលា​វិទ្យាល័យភ្នំធំ​ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ
យ៉ាងតិចណាស់មានសិស្ស២០នាក់​ ដួលសន្លប់ជាបន្តបន្ទាប់ នៅ​សាលា​វិទ្យាល័យភ្នំធំ​ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ
3 ខែមុន
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះមានសិស្សចំនួន២០នាក់ រៀននៅសាលាវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ បានដួលសន្លប់ជាបន្តបន្ទាប់​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ​​​ ដឹកយកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ ​នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ។ ​
អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ សម្រេចយកវិទ្យាល័យ ហ៊ុន សែន រ៉ូតា ត្រៀមធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅស្រុកខ្សាច់កណ្ដាល
អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ សម្រេចយកវិទ្យាល័យ ហ៊ុន សែន រ៉ូតា ត្រៀមធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅស្រុកខ្សាច់កណ្ដាល
3 ខែមុន
កណ្ដាល៖ បន្ទាប់ពីមានការកើតឡើងជាបន្តបន្ទាប់នៃអ្នកពាក់ព័ន្ធព្រឹត្តការណ៍២០កុម្ភៈ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានសម្រេចយកវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យា ហ៊ុន សែន រ៉ូតា ត្រៀមធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ទទួលប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល។
រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ដី​មួយកន្លែងទំហំ​ជាង​១០ហិតា​​សម្រា​ប់​បូជាសព​អ្នកស្លាប់​ដោយ​​សារកូវីដ១៩
រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ដី​មួយកន្លែងទំហំ​ជាង​១០ហិតា​​សម្រា​ប់​បូជាសព​អ្នកស្លាប់​ដោយ​​សារកូវីដ១៩
3 ខែមុន
បន្ទាប់ពី​កម្ពុជា​មានករណី​ស្លាប់​ដោយ​ជំងឺ​នេះជា​លើកដំបូង​កាលពី​ថ្ងៃទី​១១​ ខែមីនា​។រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ដី​ទំហំ​ជាង​១០ហិកតា​នៅក្នុង​ស្រុក​ឱរ៉ាល់ខេត្តកំពង់ស្ពឺដើម្បី​រៀបចំ​ឡរ​បច្ចេកទេស​ទំនើប​សម្រាប់​បូជាសព​ អ្នកដែល​ទទួល​មរណភាព​ដោយ​កូវីដ១៩​។
មុននេះបន្តិច លោក ណុប ប៉ាយ៉ារិទ្ធ បានបង្ហោះសារថាគាត់បានមកដល់សណ្ឋាគារ The Great Duke Phnom Penh ហើយ ដើម្បីទទួលការព្យាបាល ជំងឺកូវីដ-១៩
មុននេះបន្តិច លោក ណុប ប៉ាយ៉ារិទ្ធ បានបង្ហោះសារថាគាត់បានមកដល់សណ្ឋាគារ The Great Duke Phnom Penh ហើយ ដើម្បីទទួលការព្យាបាល ជំងឺកូវីដ-១៩
3 ខែមុន
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម រស្មី ហង្សមាស គឺ លោក ណុប ប៉ាយ៉ារិទ្ធ បានមកដល់សណ្ឋាគារ The Great Duke Phnom Penh ហើយ ដើម្បីទទួលការព្យាបាល ជំងឺកូវីដ-១៩ ។
លោកហ៊ុនម៉ាណែត៖រួម​គ្នាយើ​ងអាចធ្វើបានTogether We Can Do It
លោកហ៊ុនម៉ាណែត៖រួម​គ្នាយើ​ងអាចធ្វើបានTogether We Can Do It
3 ខែមុន
ក្នុងរយៈពេលតែ ៣៣ ម៉ោងប៉ុណ្ណោះយើងបានរួមគ្នាសម្រេចនូវបេសកកម្មដ៏ធំមួយ គឺការកែប្រែសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញ ហើយដែលបានបិទទ្វារមិនដំណើរការអាជីវកម្មអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់។
អភិបាលខេត្តកណ្ដាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា ត្រូវយកសំណាកជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាល ធ្វើតេស្តរកជំងឺកូវីដ-១៩ ទាំងអស់
អភិបាលខេត្តកណ្ដាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា ត្រូវយកសំណាកជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាល ធ្វើតេស្តរកជំងឺកូវីដ-១៩ ទាំងអស់
3 ខែមុន
កណ្ដាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលស្រុក ក្រុងទាំង១១ មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកសំណាកជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាក់បញ្ជាបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យ និងពង្រឹងវិធានការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ។
កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្ត ៩០គ្រឿងទៅព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមដឹក ពលករខ្មែរ ពីការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសថៃ
កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្ត ៩០គ្រឿងទៅព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមដឹក ពលករខ្មែរ ពីការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសថៃ
5 ខែមុន
ភ្នំពេញ៖ ដោយគោរពតាមប្រសាសន៍របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជូនរថយន្តចំនួន៩០គ្រឿង នៅម៉ោងប្រមាណ៦៖០០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ទៅកាន់គោលដៅក្នុងច្រកព្រំដែនអូស្មាច់ និងច្រកព្រំដែនដូង។

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម